Thursday, January 12, 2017

សួស្តីអ្នកទាំងអស់គ្នា!

នេះជាថ្ងៃទី១ដែលខ្ញុំចាប់ផ្តើមសរសេរប្លុកនេះ ​ហើយនេះគឺជារឿងបន្តិចបន្តួចដែល ខ្ញុុំអាចចែក រំលែកចំណេះដឹងទៅកាន់អ្នកទាំងអស់គ្នា​​ហើយក៏ជាចំណែកមួយចូលរួមជួយសង្គមយើងដែរ។​​  ខ្ញុំសង្ឍឹមថាអ្នកនឹងចាប់ ថ្ងៃរបស់អ្នកជាមួយនឹងស្នាមញញឹមនិងការជឿជាក់លើខ្ឡួនឯង។​​ ដូចនេះខ្ញុំនឹងចាប់ផ្តើុំុំមពីវិធីនៃការបង្កើនភាពនៃការគោរពខ្លួនឯង​(Self-Esteem)ដើម្បីកំណត់ជោគវាសនាខ្លួនឯងបាន ។​
១០ចំណុចខាងក្រោមគឺជាវិធីងាយៗក្នុងការអនុវត្តដើម្បីបង្កើន Self-Esteemអោយប្រសើរឡើង៖

ទី១៖និយាយទៅកាន់ខ្លួនឯងនូវពាក្យវិជ្ជមាន
អ្វីដែលអ្នកនិយាយទៅកាន់ខ្លួនរាល់ថ្ងៃគឺជះទ្ធិពលយ៉ាងខ្លាំងទៅលើ Self-Esteem។ប្រសិនបើអ្នកនៅ តែនិយាយថាខ្លួនឯងមិនល្អ មិនអាចធ្វើបាន​ ខ្លាចនេះខ្លាចនោះ មានន័យថាអ្នកជឿថាអ្នកធ្វើវាមិន បានទាំងដឹងថាវាមិនមែនជាការពិត។ក្រៅពីការនិយាយអវិជ្ជមានទៅកាន់ខ្លួនឯង អ្នកគួរតែប្តូរ និយាយពាកវិជ្ជមានវិញដូចជា ខ្ញុំអាចធ្វើបាន នេះគឺជាឳកាសរៀនសូត្រ ខ្ញុំជឿជាក់ថាខ្ញុំនឹងជំនះរាល់ ឧបសគ្គទាំអស់។

ទី២៖​កុំប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ
មនុស្សភាគច្រើនចូលចិត្តប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃរួចហើយអង្គុយតូចចិត្តថាហេតុអីបានជាគេពូកែ គេមាន។ការស្វែងភាពខ្លាំងរបស់ខ្លួននិងអភិវឌ្ឃន៍សមត្ថភាពនោះអោយពូកែ។​កុំខ្ជះខ្ជាយពេលវេលា ដ៏មានតំលៃទៅគិតរឿងដែលមិនមានប្រយាជន៍។


ទី៣៖ការធ្វើលំហាត់ប្រាណ
វាអាចជួយរំញោចដល់សុខភាពអារម្មណ៍និងរូបរាងកាយ។​អ្នកប្រហែលជាមានភាពអៀនខ្មាស់ និង មានទំនាក់ទំនងជាមួយអ្នកដទៃនៅពេលដែលអ្នកមានរាងកាយស្គម មើលទៅមិនសង្ហារ ស្រស់ ស្អាត។ប៉ុន្តែការហាត់ប្រាណអាចជួយអ្នកផ្លាស់ប្តូរភាពអៀនខ្មាស់នេះ។​គ្រាន់តែថាតើអ្នកមានការ ប្តេជ្ញាចិត្តធ្វើវាបានប៉ុណ្ណា។

ទី៤៖កុំជំនះចង់បានភាពល្អអត់ខ្ជោះ
វាជាការប្រពៃណាស់ប្រសិនបើអ្នកចង់ធ្វើអ្វីមួយបានល្អប្រសើរនិងល្អអត់ខ្ជោះ ប៉ុន្តែចងចាំថាភាពល្អ អត់ខ្ជោះគ្រប់ពេលគឺវាមិនអាចទៅរួចទេ។អ្នកគ្រាន់ចាំថាខិតខំធ្វើអ្វីអោយអស់ពីកំលាំងកាយចិត្ត រហូតដល់ទីបញ្ចប់។

ទី៥៖​តែងតែអភ័យទោសដល់ខ្លួនឯង
មនុស្សទាំងអស់សុទ្ធធ្លាប់មានកំហុសហើយនេះគឺជារឿងធម្មតារបស់មនុស្ស។ដូចនេះអ្នកមិន​គួរ​ស្រ្តេស​នឹងកំហុសនោះទេ ជំនួសអោយការស្តីបន្ទោសគួរតែរៀនពីវាហើយបោះជំហានទៅមុខទៀត​ដោយភាពជឿជាក់និងកែប្រែកំហុសទៅជាប្រយោជន៍។

ទី៦៖​កុំព្យាយាមអ្វីដែលអ្នកមិនអាចគ្រប់គ្រងបាន
វាពិតជាខ្ចះខ្ជាយថាមពលខួរក្បាលទៅគិតរឿងដែលអ្នកមិនអាចផ្លាស់ប្តូរបាន ហេតុអ្វីអ្នកមិនប្តូរមក​គិតពីអ្វីដែលអាចគ្រប់គ្រងបានហើយមើលថាតើអ្វីដែលអ្នកអាចធ្វើវាបាន។

ទី៧៖ធ្វើអ្វីដែលធ្វើអោយអ្នករីករាយ
នេះគឺជារឿងប្រសើរដែលធ្វើអោយខ្លួនឯងរីករាយនិងគិតវិជ្ជមានជាប្រចាំ។​អ្នកគួរតែមានពេល​សំរាក​​លំហែកាយបានច្រើនតាមតែអាចធ្វើទៅបាន។

ទី៨៖ចាប់ផ្តើមពីចំនុចតូចៗសំរេចគោលដៅ
អ្នកគួរតែបែងចែកការងារជាតូចៗធ្វើវាបន្តិចម្តងៗរហូតដល់រួចរាល់ប្រសើរជាងការរំពឹងថានឹងសំរេចដំណើរការទាំងមូលក្នុងរយះពេលមួយ។
ទី៩៖ដើរតួជាអ្នកជួយគេនិងមានមានការពិចារណាត្រឹមត្រូវ
វិធីសាស្ត្រនេះមិនត្រឹមតែជំរុញអោយអ្នកដទៃមានអារម្មណ៍មកលើអ្នកទេ វាថែមទាំងធ្វើអោយ​អ្នក​មាន​អារម្មណ៍ប្រសើរឡើងចំពោះខ្លួនឯងនៅពេលដែលអ្នកធ្វើវាបានល្អ។
ទី១០៖នៅក្បែរមនុស្សដែលអាចជួយជ្រោមជ្រែងអ្នក
ដូចពាក្យពោលថា "គប់ពាលបានពាល​ គប់បណ្ឌិតបានបណ្ឌិត" កាលណាអ្នករាប់អាន​មនុស្សដែល​ចេះជួយបង្រៀន​ ណែនាំអោយអ្នកជាមនុស្សល្អ ស្មោះត្រង់និងតែងតែលើកទឹកចិត្តជួយជ្រោមជ្រែង​អ្នកនឹងមានឳកាសរីកចំរើននិងផ្លាស់បទពិសោធន៍ថ្មីៗ។